អំពី ADB

ការណែនាំអំពីរបៀបប្រើប្រាស់

  • តើលោកអ្នកចង់ស្វែងយល់បន្ថែមអំពីប្រាសាទបុរាណណាមួយដែលមិនសូវត្រូវបានគេស្គាល់ ហើយដែលអ្នកធ្លាប់បានទៅទស្សនាឬធ្លាប់ឮមិត្តភក្ដិនិយាយប្រាប់បន្ទាប់ពីបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ឧទ្យានជាតិដ៏ធំមួយ ដែលធ្លាប់ស្ថិតក្រោមឥទ្ធិពលនៃអរិយធម៌ខ្មែរបុរាណដែរឬទេ?
  • តើលោកអ្នកចាប់អារម្មណ៍នឹងទិដ្ឋភាពពិសេសណាមួយនៃភាពច្នៃប្រឌិតផ្នែកស្ថាបត្យកម្ម ចម្លាក់ឬសិលាចារឹកនៅក្នុងសម័យអង្គរដែរឬទេ? ស្វែងរកតាមពាក្យគន្លឹះ (keyword) ស្លាក (tag) ឬប្រធានបទ (theme) ។
  • តើលោកអ្នកកំពុងស្វែងរករបកគំហើញនិងការសិក្សាស្រាវជ្រាវថ្មីៗ ចុងក្រោយបង្អស់លើប្រធានបទវប្បធម៌ឬសង្គមដែលនៅតែរក្សាសារៈសំខាន់ក្នុងគ្រប់សម័យកាលដូចជា តន្ត្រីនិងសិល្បៈទស្សនីយភាព ជនជាតិភាគតិច វេជ្ជសាស្ត្រនិងការថែទាំសុខភាព ព្រមទាំងការវិវត្តនៃសាសនានិងជំនឿអរូបីមែនទេ? ស្វែងរកតាមរយៈ ប្រធានបទ (theme)។
  • តើលោកអ្នកកំពុងតែមានចម្ងល់អំពីពាក្យបច្ចេកទេសឬនិរុត្តិសាស្ត្រនៃពាក្យណាមួយមែនដែរឬទេ? សូមពិនិត្យមើលសទ្ទានុក្រមដែលមានក្នុងគេហទំព័ររបស់យើង។ 
  • តើលោកអ្នកចង់ស្វែងរកមើលបណ្តុំដ៏សម្បូរបែបនៃកម្រងរូបថតតាមសម័យកាលឬកម្រងរូបថតនៃស្នាដៃសិល្បៈផ្សេងៗដែរឬទេ? សូមរីករាយក្នុងការទស្សនាជាមួយកម្រងរូបថតលើប្រព័ន្ធអនឡាញ ដែលជាសមិទ្ធិផលចេញពីការសហការជាមួយដៃគូរសហការដ៏ទៃទៀតរបស់យើង។  
  • យើងកំពុងរៀបចំដាក់ស្លាកសម្គាល់លើកម្រងរូបថតនិងរូបថតនៃស្នាដៃផ្សេងៗ ដែលយើងមានទៅតាមប្រភេទ សម័យកាលនិងទីតាំង។ ក្នុងពេលឆាប់ៗនេះ [គិតត្រឹមខែឧសភា ក្នុងឆ្នាំ២០២៦] អ្នកប្រើប្រាស់នឹងអាចធ្វើការស្រាវជ្រាវដោយប្រើមុខងារផ្តោតលើប្រភេទរូបថតដែលពួកគេចង់ស្វែងរកនៅទូទាំងគេហទំព័រទាំងមូល។

យើងក៏មានផ្ដល់ជូននូវផ្នែកពិសេសមួយដែលយើងកំពុងខិតខំព្យាយាមពង្រីកបន្ថែម ដែលប្រមូលផ្ដុំទៅដោយផែនទីនិងប្លង់ប្រាសាទពីគ្រប់សម័យកាល។

ដោយប្រើប្រាស់ធនធានអភិវឌ្ឍន៍គេហទំព័រចុងក្រោយបង្អស់ វេទិកាអនឡាញ Angkor Database នៅតែបន្តដំណើរការដោយគ្មានការផ្សាយពាណិជ្ជកម្ម ហើយលោកអ្នកក៏អាចចូលប្រើប្រាស់បានដោយមិនចាំបាច់បង្កើតឬចូលគណនីនោះឡើយ ដែលនេះគឺដោយសារតែការគាំទ្រយ៉ាងសប្បុរសពីសំណាក់អ្នកឧបត្ថម្ភរបស់យើង។ 

 

ADB Library at Templation Angkor Resort, Siem Reap, Cambodia.

ADB Library at Templation Angkor Resort, Siem Reap, Cambodia.

ឯកសារបោះពុម្ពនិងឯកសារឌីជីថល

សៀវភៅជិត ១ ៥០០ ក្បាល ដែលរាប់ចាប់តាំងពីការសិក្សាអំពីបុរាណវិទ្យាខ្មែរដំបូងនៅសតវត្សទី១៩ អត្ថបទប្រលោមលោក ឯកសារបោះពុម្ពដ៏កម្រ រហូតដល់ស្នាដៃអក្សរសិល្ប៍និងសិល្បៈផ្សេងៗដែលឆ្លុះបញ្ចាំងពីតំបន់អង្គរ ត្រូវបានផ្ដល់ជូននៅក្នុងបណ្ណាល័យ ADB ដែលកំពុងបន្តអភិវឌ្ឍឥតឈប់ឈរនៅឯ Templation Angkor Resort ក្នុងខេត្តសៀមរាប។

យើងកំពុងប្រែក្លាយសៀវភៅកម្រនានាទៅជាទម្រង់ឌីជីថលក្នុងគោលដៅអភិរក្ស ដោយអនុលោមតាមច្បាប់រក្សាកម្មសិទ្ធិបញ្ញា ព្រមទាំងជំរុញឱ្យមានការបកប្រែអត្ថបទសំខាន់ៗ ទៅជាភាសាខ្មែរនិងភាសាអង់គ្លេស។ ទាំងបណ្ណាល័យ រួមជាមួយវេទិកាអនឡាញរបស់យើង បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងចម្បងរបស់យើងនោះគឺ៖ ធ្វើការសហការជាមួយអ្នកស្រាវជ្រាវ ប្រវត្តិវិទូ សិល្បករនិងអ្នកបង្កើតស្នាដៃនានាដើម្បីបង្ហាញឱ្យឃើញអំពីទំហំនៃឥទ្ធិពលរបស់អង្គរមកលើវប្បធម៌និងទំនៀមទម្លាប់សង្គមរបស់ប្រទេសកម្ពុជានាសម័យទំនើប។

ការចូលរួមចំណែករបស់ Angkor Database ក៏មានរួមបញ្ចូលដូចជា៖

  • ជួយសម្រួលដល់ការស្វែងរកនិងចូលអានឯកសារសិក្សាស្រាវជ្រាវដ៏កម្រឬដែលលែងមានបោះពុម្ពផ្សាយ អំពីអង្គរនិងអរិយធម៌ខ្មែរ
  • ផ្តល់ជូននូវបរិយាកាសដ៏រស់រវើកដល់អ្នកស្រាវជ្រាវ ដើម្បីឱ្យពួកគាត់អាចបញ្ចេញមតិយោបល់លើការបង្ហោះរបស់យើងនិងជជែកពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញ
  • បង្កើតមូលដ្ឋានទិន្នន័យដែលបន្តពង្រីកឥតឈប់ឈរដែលប្រមូលផ្តុំនូវជីវប្រវត្តិ ក៏ដូចជាគន្ថនិទ្ទេសដើមរបស់អ្នកស្រាវជ្រាវនិងសិល្បករនានា ដែលយើងបានធ្វើការកែសម្រួល (ដោយមានជីវប្រវត្តិជិត ១ ០០០ គិតត្រឹមខែមិថុនា ឆ្នាំ២០២៥) 

នេះគឺជាដំណើរការខិតខំប្រឹងប្រែង ដែលកើតចេញពីក្តីស្រឡាញ់និងការគោរពដល់ប្រទេសកម្ពុជា ក៏ដូចជាប្រវត្តិសាស្ត្រ ប្រជាជន ព្រមទាំងភ្ញៀវទេសចរដែលមានការយល់ដឹងស៊ីជម្រៅអំពីប្រទេសមួយនេះ។ 

 

1) Aerial view of Angkor Wat, c. 2017 [author unknown]. 2) Walking to the gates of Angkor Thom, 2019 [photo by Sakphearoth Kea].

 

1) Aerial view of Angkor Wat, c. 2017 [author unknown]. 2) Walking to the gates of Angkor Thom, 2019 [photo by Sakphearoth Kea].

1) Aerial view of Angkor Wat, c. 2017 [author unknown]. 2) Walking to the gates of Angkor Thom, 2019 [photo by Sakphearoth Kea].

អំពី Angkor Database

Angkor Database គឺជាធនធានបណ្ណាល័យអនឡាញនិងបណ្ណាល័យផ្ទាល់ដែលបើកដំណើរការដោយមិនមានការស្វែងរកប្រាក់ចំណេញ។ វាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ក្រោមគំនិតផ្ដួចផ្ដើមផ្នែកទំនួលខុសត្រូវសង្គមសាជីវកម្ម (CSR) និងការចូលរួមជាមួយសហគមន៍ ដែលទាំងនេះមានការចូលរួមពី Templation Angkor Resort នៅខេត្តសៀមរាបនិងទទួលបានការគាំទ្រពី MAADS-Living Cambodia

យើងខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតក្នុងការផ្តល់កិត្តិយសដល់បញ្ញាវន្ដ ក៏ដូចជាសិល្បៈករដែលជាម្ចាស់ស្នាដៃ។ លោកអ្នកអាចធ្វើការជូនដំណឹងមកកាន់យើងខ្ញុំនៅemail hidden; JavaScript is required ប្រសិនបើលោកអ្នកពិនិត្យឃើញមានភាពខុសឆ្គងខ្វះខាតដោយប្រការណាមួយឬដែលមានចំណុចគួរបញ្ជាក់បកស្រាយបន្ថែមឱ្យបានកាន់តែច្បាស់លាស់។ ពួកយើងធ្វើការអនុវត្តការងាររបស់យើងក្រោមក្របខ័ណ្ឌនៃអាជ្ញាបណ្ណរក្សាសិទ្ធិឥតគិតថ្លៃ (Creative Commons) និងគោលការណ៍ណែនាំផ្សេងៗ ទៀតដែលត្រូវបានទទួលស្គាល់ដោយសហគមន៍សម្រាប់ការចែករំលែកនិងការផ្តល់កិត្តិយសដល់ម្ចាស់ស្នាដៃ។

ជម្រើសតន្ត្រីរបស់ ADB

មានភ្លេងប្រពៃណីខ្មែរដែលខ្លះជាមរតកពីព្រះបរមរាជវាំង ខ្លះនិយាយអំពីឥទ្ធិពលនៃរបាំនិងពិធីបុណ្យប្រពៃណីរបស់ជនជាតិដើម ការកម្លាយចេញពីវប្បធម៌នៃប្រទេសជិតខាង ហើយអ្វីដែលពិសេសមិនអាចខ្វះបាននោះគឺ អំពីអរិយធម៌អង្គរដែលតែងតែបង្កប់ខ្លួននៅពីក្រោយជានិច្ច។

ឥឡូវនេះ ជម្រើសតន្ត្រីរបស់យើងមានផ្ដល់ជូននៅលើគេហទំព័រ YouTube ហើយ។ សូមចុចជាវ (Subscribe) នៅលើឆានែលបណ្ណាល័យតន្ត្រី Angkor Database Musical Library

បញ្ញាសិប្បនិម្មិតនិងយើងខ្ញុំ

ដោយសារតែវេទិកាអនឡាញរបស់យើង បង្កើតឡើងក្នុងគោលបំណងចង់ក្លាយជាជំនួយដែលអាចទុកចិត្តបានក្នុងការសិក្សាស្វែងរកឯកសារយោងសម្រាប់ការស្រាវជ្រាវដែលមានប្រភពច្បាស់លាស់ ក៏ដូចជាជួយសម្រួលដល់ការស្វែងរកអត្ថបទកម្រ និងកម្រងរូបភាព ព្រមទាំងផ្សារភ្ជាប់ឯកសារទាំងនោះទៅនឹងបរិបទប្រវត្តិសាស្ត្រដោយមិនកាត់ផ្តាច់ចំណុចណាមួយចេញពីបរិបទដើម។ ដូច្នេះហើយ ក្នុងការបង្កើតមាតិការបស់យើងខ្ញុំ យើងកំពុងចៀសវាងអំពីការផ្សព្វផ្សាយនិងការប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលខ្វះការពិចារណា។ ប្រវត្តិសាស្ត្រទាំងអស់ដែលយើងកំពុងស្វែងយល់នៅទីនេះ ត្រូវបានបង្កើតឡើងដោយមនុស្សផ្ទាល់ដែលមានសភាវធម្មជាតិស្មុគស្មាញ ហើយនេះគឺជារបៀបដែលយើងគួរពិចារណា។ 

យើងខ្ញុំជឿជាក់លើការអានប្រភពឯកសារដើមដើម្បីធានាបាននូវសុក្រឹតភាពនិងចេញពីជំនឿជាក់ដែលថា យើងមិនគួរបំបែក ទម្រង់” ចេញពី ខ្លឹមសារ” ដូចជាវិធីដែល AI ត្រូវបានបណ្តុះបណ្តាលឱ្យធ្វើនោះឡើយ។ យ៉ាងណាមិញ ទាំងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាសម័យបុរាណ សម័យមុនទំនើបនិងសូម្បីតែសម័យបច្ចុប្បន្ន គឺសុទ្ធតែពឹងផ្អែកទៅលើការនិទានផ្ទាល់មាត់ឬការនិយាយតពីមាត់មួយទៅមាត់មួយ ក៏ដូចជាមានភស្តុតាងជាលាយលក្ខណ៍អក្សរ ហើយនេះក៏ជាភាពស្រស់ស្អាតនៃប្រវត្តិសាស្ត្រនេះផងដែរ។ 

រាល់ពេលដែលយើងប្រើប្រាស់បញ្ញាសិប្បនិម្មិតអនឡាញ គឺសម្រាប់តែជួយសម្រួលដល់ការបកប្រែអត្ថបទវែងៗ ដែលមិនមែនជាស្នាដៃអក្សរសិល្ប៍ឬសម្រាប់ការស្វែងរកទិន្នន័យមេតា (metadata) នៅក្នុងឯកសារតែប៉ុណ្ណោះ ដោយយើងបានធ្វើការបញ្ជាក់ជាពិសេសរាល់ចំណុចដែលបានពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត។ ស្រដៀងគ្នាទៅនឹងឯកសារយោងជាច្រើនទៀតដែលកំពុងកើនឡើងផងដែរនៅក្នុងគេហទំព័រផ្សេងៗ Angkor Database មិនទទួលយកមាតិកាដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតនៅក្នុងបណ្ណាល័យរបស់យើងឡើយ។ 

បណ្ដុំឯកសារដែលកំពុងត្រូវបានរក្សាទុក

តាមរយៈភាពជាដៃគូជាមួយអ្នកស្រាវជ្រាវឯករាជ្យជាច្រើន Angkor Database បានផ្ទុកនូវបណ្តុំរូបភាពនិងឯកសារដ៏មានតម្លៃរបស់ពួកគាត់ដើម្បីផ្តល់ជាភាពងាយស្រួលក្នុងការស្វែងរកនៅលើវេទិកាមួយនេះ។

ការផ្តល់ជាកិត្តិយសនិងសេចក្តីថ្លែងអំណរគុណ

គំនិតផ្តួចផ្តើមនិងការសម្របសម្រួលដោយ៖ លោក email hidden; JavaScript is required អ្នកស្រាវជ្រាវ៖ លោកស្រី Kea Sakpearoth (កំឡុងឆ្នាំ ២០១៨-២០២០); កញ្ញា សប្បុរស រតនារ៉ានីត (តាំងពីឆ្នាំ ២០២៤) | អ្នកបង្កើតគេហទំព័រ៖ Paul Manem ការអភិវឌ្ឍគេហទំព័រតាំងពីឆ្នាំ២០២២៖ Miranj | ការរចនានិមិត្ដសញ្ញាតំណាង (Logo)៖ MAADS Creative Studio

យើងខ្ញុំសូមធ្វើការថ្លែងអំណរគុណដល់អ្នកស្រាវជ្រាវទាំងអស់នៅជុំវិញពិភពលោកនិងនៅក្នុងប្រទេសកម្ពុជាដែលបានជួយជ្រោមជ្រែងយើងខ្ញុំក្នុងដំណើរការអភិវឌ្ឍធនធានមួយនេះ ក៏ដូចជាឯកសារនិងធនធានរូបភាពផ្សេងៗ ដែលមាននៅក្នុងប្រទេសឱ្យឆ្ពោះទៅរកភាពល្អឥតខ្ចោះ។ ដែលក្នុងនោះជាពិសេស គឺក្រុមការងារនៅឯ៖ 

សេចក្តីបញ្ជាក់ 

វេទិកាអនឡាញនេះត្រូវបានបង្កើតនិងអភិវឌ្ឍឡើងក្រោមគោលការណ៍ណែនាំទូទៅរបស់អាជ្ញាបណ្ណបើកចំហ(Creative Commons)។ ការរចនានិងខ្លឹមសារផ្សេងៗ ត្រូវបានរក្សាសិទ្ធិដោយ ©Angkor Database ចាប់ពីឆ្នាំ ២០១៦ ហើយអាចចែករំលែកក្រោមគោលការណ៍នៃការប្រើប្រាស់ដោយយុត្តិធម៌នៃមាតិការច្នៃប្រឌិត ដោយគ្រាន់តែបញ្ជាក់ពីប្រភពដើមគឺ Angkor Database។ រាល់ឯកសារដែលត្រូវបានយកមកចុះផ្សាយបន្ត ហើយមានបញ្ជាក់ពីឈ្មោះម្ចាស់ស្នាដៃ គឺនៅតែស្ថិតក្រោមការរក្សាសិទ្ធិរបស់អ្នកនិពន្ធដើមរៀងៗខ្លួន ឬបើមិនដូច្នេះទេ ត្រូវបានចាត់ទុកជាសម្បត្តិសាធារណៈ (Public Domain)។

យើងខ្ញុំកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការទទួលស្គាល់ឱ្យបានត្រឹមត្រូវដល់ម្ចាស់ស្នាដៃច្នៃប្រឌិតនានា (អត្ថបទ រូបថត ខ្សែភាពយន្ត និងសិល្បៈទស្សនីយភាពផ្សេងៗ…) មិនថាក្នុងសម័យកាលឬទីកន្លែងណាឡើយ។ សូមមេត្តាemail hidden; JavaScript is required ប្រសិនបើមានព័ត៌មានដែលបានចុះផ្សាយនៅទីនេះមានកំហុសឆ្គងឬមិនពេញលេញក្នុងប្រការណាមួយ។